អភិបាលរងខេត្តកណ្ដាលចូលរួមបើកពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន-អានយ៉ាង ប្រទេសវៀតណាម
AKP កណ្ដាល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូខេត្តកណ្ដាល ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ចូលរួមបើកពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន- អានយ៉ាង ខេត្តអានយ៉ាង ប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានជួបសម្ដែងការគួរសមជាមួយឯកឧត្តម ហូ វ៉ាន់មឺង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន- អានយ៉ាង ឆ្នាំ២០២៥ ខេត្តអានយ៉ាង ប្រទេសវៀតណាម។

លោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្តាលបាននាំយកទំនិញសម្រាប់យកទៅចូលរួមតាំងពិព័រណ៍មានចំនួន៣៧មុខ រួមមាន ចម្លាក់ស្ពាន់ជ្រលក់ប្រាក់ ចម្លាក់ស្ពាន់ក្រហម ប្រេងរឹត ស្ពៃ្រយ៍បាញ់ត្រជាក់ ប្រេងខ្យល់ សំបុកទឹកមាត់ត្រចៀកកាំ៕



ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





