អង្គការ Wildlife បង្ហាញរូបភាពសត្វក្នុងទិវាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជ ១៦ ឧសភា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥--
]ទិវាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជជាសកលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

ប្រភពពីអង្គការ Wildlife បានឱ្យដឹងថា ទិវាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជជាសកលនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការក្នុងចាត់វិធានការជាចាំបាច់ក្នុងការពារប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជ និងដែនជម្រករបស់ពួកគេ។

ទិវានេះផ្តល់ឱកាសឱ្យយើងសិក្សាពីការគំរាមកំហែងនានាដែលប្រភេទសត្វទាំងនេះកំពុងជួបប្រទះ និងអបអរចំពោះជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ក៏ដូចជារួមចំណែកក្នុងកិច្ចគាំទ្រការពារប្រភេទរុក្ខជាតិ និងប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជទាំងអស់នេះ៕

ដោយ ណយ នឿន (ប្រភព៖ Wildlife)





