តំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ចាបានៅក្នុងទីក្រុងយូឡាងកាបនៃតំបន់ស្វយ័តម៉ុងហ្គោលីក្នុង
AKP ម៉ុងហ្គោលីក្នុង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ -- តំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ចាបា (Chahar) ស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុង Ulanqab ដែលជាទីតាំងយុទ្ធសាស្ត្រនៅចំណុចប្រសព្វនៃច្រករបៀងសេដ្ឋកិច្ចប៉េកាំង-ទៀនជីន-ហេប៉ី និងច្រករបៀងហូហត-បៅទូ-យូលីន-យីនជ័ន របស់ប្រទេសចិន។

ដោយត្រូវបានអនុម័តជាតំបន់អភិវឌ្ឍន៍ថ្នាក់ខេត្តដោយរដ្ឋាភិបាលតំបន់ស្វយ័តម៉ុងហ្គោលីក្នុង តំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ចាបាទទួលបានប័ណ្ណកម្មសិទ្ធពិសេស រួមទាំងតំបន់អេកូឧស្សាហកម្ម តំបន់ដែលមានតម្លៃឥណទាន និងតំបន់បង្ហាញព័ត៌មានឧស្សាហកម្មដែលលាតសន្ធឹងលើផ្ទៃដីទំហំ ១៩គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ដែលបានគ្រោងទុកជាតំបន់មេ ហើយតំបន់នេះផ្តល់នូវការតភ្ជាប់ពិសេសតាមរយៈផ្លូវរថភ្លើងល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានដែលនៅជាប់គ្នា ព្រមទាំងសេវាកម្មតភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្មឧស្សាហ៍កម្មភាគខាងកើត-លិច និងសមាហរណកម្មពាណិជ្ជកម្មខាងជើង-ត្បូងរបស់ប្រទេសម៉ុងហ្គោលី។
យោងតាមទស្សនវិជ្ជានៃការអភិវឌ្ឍន៍នៃ «ភាពសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងកំណើនបៃតង» និងគំរូនៃ «ចង្កោមឧស្សាហកម្ម និងការរួមបញ្ចូលទីក្រុង-ឧស្សាហកម្ម» តំបន់អភិវឌ្ឍន៍នេះត្រូវបានគ្រោងទុកជាយុទ្ធសាស្រ្តជាមួយនឹងស្រុកចំនួនបី គឺស្រុកយីវូតាំង (Yiwutang) ដែលមានទំហំ ១៣,២៤គីឡូម៉ែត្រក្រឡា ដែលត្រូវបានផ្តល់អាទិភាពសម្រាប់ឧស្សាហកម្មផលិតឧបករណ៍ និងបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតជាចង្កោមឧស្សាហកម្មសំខាន់នៅក្នុងតំបន់អភិវឌ្ឍន៍ ស្រុកបាយ៉ាន់ (Bayan) មានទំហំ ៣០,១២គីឡូម៉ែត្រក្រឡា ដែលត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មគីមីទំនើប និងដំណើរការផលិតផលកសិ-បសុសត្វ រួមជាមួយនឹងសង្វាក់ឧស្សាហកម្មខាងលើ និងខាងក្រោម ព្រមទាំងតំបន់សមាហរណកម្មឧស្សាហកម្មទីក្រុង ដែលមានទំហំ ៣០គីឡូម៉ែត្រក្រឡា ដែលជាមជ្ឈមណ្ឌល និងជាកន្លែងដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី «ផលិតកម្ម-អប់រំ-ស្រាវជ្រាវ» ដោយជំរុញនវានុត្តន៍ និងសម្របសម្រួលការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាខ្ពស់៕
ដោយ៖ យា ចិន្តាខន្តី





