អនុរដ្ឋមន្ដ្រីការបរទេសទីមួយនឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីក្នុងសប្តាហ៍នេះដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា អនុរដ្ឋមន្ត្រីការបរទេសទី១ លោក គីម ហុងយ៊ុន (Kim Hong-kyun) នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយសមភាគីឥណ្ឌូនេស៊ីស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រសួងបាននិយាយថា លោក គីម នឹងចាកចេញទៅកាន់ទីក្រុងហ្សារកាតានៅថ្ងៃអង្គារនេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងអំឡុងពេលដែលលោកគ្រោងនឹងដោះស្រាយបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗតាមរយៈការទូតកម្រិតកំពូល រួមទាំងការពិភាក្សាជាមួយអនុរដ្ឋមន្ត្រីឥណ្ឌូនេស៊ីផងដែរ។
ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការពង្រឹងទំនាក់ទំនងជាមួយរដ្ឋសមាជិកនីមួយៗនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្ទាប់ពីការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយប្លុកក្នុងតំបន់កាលពីចុងឆ្នាំមុន។
ក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែល ២.០០០ក្រុមហ៊ុនបានធ្វើប្រតិបត្តិការអង្គភាពអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលជាសមាជិកអាស៊ានឈានមុខគេ និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុងសេអ៊ូល៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





