ចិនបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មី
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនក្រុមផ្កាយរណបចាប់សញ្ញាពីចម្ងាយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិនកាលពីថ្ងៃអាទិត្យ។
យោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះបានឱ្យដឹងថា បើកដំណើរការនៅម៉ោង ៩:២៧នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើកំណែដែលបានកែប្រែនៃរ៉ុក្កែតឡុងម៉ាច-៦ (Long March-6) ក្រុមផ្កាយរណបយ៉ៅហ្គាន-៤០ ០២ (Yaogan-40 02) បានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបទាំងនេះនឹងត្រូវបានប្រើដើម្បីអនុវត្តន៍ការរកឃើញបរិស្ថានអេឡិចត្រូម៉ាញេទិក និងការធ្វើតេស្តបច្ចេកទេសពាក់ព័ន្ធ។ យោងតាមមជ្ឈមណ្ឌលបានឱ្យដឹងថា ការបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ គឺជាបេសកកម្មលើកទី៥៧៤ ដែលធ្វើឡើងដោយរ៉ុក្កែតស៊េរីឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





