ប៉ូលិសឃាត់ខ្លួនអ្នកលក់គ្រឿងញៀន ៥នាក់នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប៉ូលីសបានចាប់ខ្លួនអ្នកលក់គ្រឿងញៀនចំនួន ៥នាក់នៅក្នុងខេត្តបាល់ខ៍ ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន និងរឹបអូសបានថ្នាំញៀនខុសច្បាប់ រួមទាំងថ្នាំជក់ផងដែរ។
សេចក្តីថ្លែងការណ៍បាននិយាយថា ជនសង្ស័យកំពុងលក់ថ្នាំញៀនខុសច្បាប់នៅតាមដងផ្លូវនៃរដ្ឋធានីម៉ាហ្សា អ៊ី សារីហ្វ នៃខេត្តបាល់ខ៍ ខណៈដែលប៉ូលីសកំណត់អត្តសញ្ញាណពួកគេ ហើយបាននាំពួកគេទៅកាន់មន្ទីរឃុំឃាំង ដោយសេចក្តីថ្លែងការណ៍បានបន្ថែមថា ប៉ូលិសបានរកឃើញថ្នាំញៀនចំនួន ២២.០០០កញ្ចប់ដែលគេស្គាល់ថាជាប្រភេទ Tablet K គ្រាប់អាភៀន ១៤ គីឡូក្រាម គ្រាប់ហាស៊ីស ៩គីឡូក្រាម និងកាំភ្លើងខ្លីមួយដើម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





