អាល់បានីចាប់ផ្តើមការបោះឆ្នោតសភា
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- ការបោះឆ្នោតសភាបានចាប់ផ្តើមនៅទូទាំងប្រទេសអាល់បានីកាលពីថ្ងៃអាទិត្យ។
អ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតសរុបចំនួន ៣,៧លាននាក់រួមទាំងអ្នកដែលកំពុងរស់នៅក្រៅប្រទេសនឹងបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ១៤០នាក់មកពីគណបក្សនយោបាយចំនួន ១១ និងគណបក្សចម្រុះ។
មណ្ឌលបោះឆ្នោតជាង ៥.២២៥កន្លែងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសនៅម៉ោង ៧:០០នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយត្រូវបិទនៅម៉ោង៧:០០នាទីយប់ (ម៉ោងក្នុងស្រុក)។
ទាំងនេះគឺជាការបោះឆ្នោតសភាលើកដំបូងរបស់ប្រទេសអាល់បានីចាប់តាំងពីប្រទេសនេះបានបើកការចរចាជាផ្លូវការជាមួយសហភាពអឺរ៉ុបក្នុងខែកក្កដា ឆ្នាំ២០២២៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





