គណៈប្រតិភូលីបង់ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីជំរុញទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- យោធាកូរ៉េខាងត្បូងបាននិយាយថា គណៈប្រតិភូមកពីប្រទេសលីបង់ជាកន្លែងដែលអង្គភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៃប្រទេសកូរ៉េខាងត្បូងឈរជើងទីនោះ បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី។
យោងតាមអគ្គសេនាធិការចម្រុះ (JCS) បានឱ្យដឹថងថា គណៈប្រតិភូដែលរួមមានរដ្ឋាភិបាល មន្ត្រីយោធា និងជនស៊ីវិល បានមកដល់ប្រទេសនៅមុនថ្ងៃសម្រាប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ដែលរួមមានដំណើរទស្សនកិច្ចទៅកាន់ទីតាំងសន្តិសុខសំខាន់ៗដូចជា តំបន់ Dora Observatory និងផ្លូវរូងក្រោមដីទីបីនៅក្នុងទីក្រុងព្រំដែនប៉ាជូ។
គណៈប្រតិភូគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីមកពីមជ្ឈមណ្ឌលចលនា Saemaeul និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពិភាក្សាអំពីការគាំទ្រការស្ដារឡើងវិញសម្រាប់ប្រទេសលីបង់ដែលបានទទួលរងការផ្ទុះដ៏ធ្ងន់ធ្ងរ និងជម្លោះប្រដាប់អាវុធ។
ប្រទេសកូរ៉េខាងត្បូងបានបញ្ជូនអង្គភាព Dongmyeong ទៅតំបន់ភាគខាងត្បូងទីក្រុងទីរ៉េ ចាប់តាំងពីឆ្នាំ២០០៧ ដែលជាផ្នែកនៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ ដើម្បីជួយរក្សាសន្តិភាពនៅក្នុងប្រទេសមជ្ឈិមបូព៌ា។
យោធាបានរៀបចំដំណើរទស្សនកិច្ចជាទៀងទាត់ទៅកាន់ប្រទេសកូរ៉េខាងត្បូងដោយគណៈប្រតិភូលីបង់ចាប់តាំងពីឆ្នាំ២០០៨។ ដំណើរទស្សនកិច្ចបន្តត្រូវបានធ្វើឡើងជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំដោយសារជំងឺរាតត្បាត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





