កម្ពុជា-ឥណ្ឌាឯកភាពធ្វើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាង ប្រទេសទាំង ពីរកាន់តែមាន លក្ខណៈគ្រប់ជ្រុងជ្រោយ
AKP ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥--ក្នុងជំនួពិភាក្សាទ្វេរភាគីរវាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥ ណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពធ្វើកិច្ចសហ ប្រតិបត្តិ ការផ្នែកច្បាប់រវាង ប្រទេសទាំង ពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

នៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសា ធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភា ក្សាការងារ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាង កក់ក្តៅជូនចំពោះឯកឧត្តម Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូ តវិសាមញ្ញ និងពេញសមត្ថភាពនៃសាធា រណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភា ក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា និងស្ថានទូតសាធា រណរដ្ឋឥណ្ឌាប្រចាំកម្ពុជានាពេលកន្លងមកនិងបានឯកភាពគ្នាលើសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ជាពិសេសលើ ការបញ្ចប់ការរៀបចំនូវសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងសន្ធិសញ្ញាស្តីពីបត្យាប័ន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាង ប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕

ដោយ៖ ប៊ុនរិទ្ធ





