ចំនួនអ្នកស្លាប់ដោយសារការផ្ទុះនាវាដឹកប្រេងនៅប្រទេសប៉ាគីស្ថានកើនឡើងដល់២០នាក់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -- ប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះធុងសាំងរបស់នាវាដឹកប្រេងដែលបានកើតឡើងកាលពីសប្តាហ៍មុននៅក្នុងស្រុកណូស្គីភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ២០នាក់ហើយ បន្ទាប់ពីជនរងគ្រោះជាច្រើននាក់បានបាត់បង់ជីវិតដោយសាររបួសរលាករបស់ពួកគេ។
យោងតាមប៉ូលីសបានឱ្យដឹងថា ជនរងគ្រោះចំនួន ១៧នាក់ក្នុងចំណោមជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរបានស្លាប់ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ខណៈដែលពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យជាតិ Liaquat ក្នុងទីក្រុងការ៉ាជី ដែលជាទីក្រុងស្ថិតភាគខាងត្បូងរបស់ប្រទេស។
ការផ្ទុះនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា នៅក្នុងស្រុកណូស្គីដែលជាស្រុកមួយក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថានបន្ទាប់ពីកប៉ាល់ដឹកប្រេងមួយបានឆាបឆេះអំឡុងពេលជួសជុលដោយការផ្សា។
ការផ្ទុះនេះដំបូងបានឆក់យកអាយុជីវិតរបស់អ្នកបើកនាវាដឹកប្រេង និងបានធ្វើឱ្យមនុស្សជាង ៦០នាក់រងរបួសដែលភាគច្រើនមានការរលាកធ្ងន់ធ្ងរគ្របដណ្តប់លើខ្លួនពី ៧០ ទៅ ៨០% នៃសាកសពរបស់ពួកគេ។
ដោយសារកន្លែងថែទាំសុខភាពនៅមានកម្រិត រដ្ឋាភិបាលខេត្តបានបញ្ជូនអ្នកជំងឺដែលរងរបួសធ្ងន់ធ្ងរចំនួន ២៤នាក់ទៅកាន់ទីក្រុងការ៉ាជី ដើម្បីធ្វើការព្យាបាលដោយឯកទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





