គណៈប្រតិភូមន្ត្រីយោធាអាហ្វ្រិកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -- គណៈប្រតិភូនៃមន្ត្រីយោធាអាហ្វ្រិកវ័យក្មេង និងវ័យកណ្តាលជិត ១០០នាក់បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសចិនកាលពីថ្ងៃអង្គារ ដោយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន (MND) ។
តំណាងឱ្យប្រទេសអាហ្រ្វិកជាង ៤០ប្រទេស រួមទាំងប្រទេសអេហ្ស៊ីបម៉ូសំប៊ិក តង់ហ្សានី និងកេនយ៉ា គណៈប្រតិភូត្រូវបានគេគ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចដែលរួមមានទីក្រុងប៉េកាំង ទីក្រុងឆាងសា ទីក្រុងសៅសាននិងទីតាំងផ្សេងទៀតសម្រាប់ការផ្លាស់ប្តូរដោយបញ្ចប់នៅថ្ងៃទី១៥ខែឧសភា។
យោងតាមក្រសួង MND បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាលើកទីបួនដោយសំដៅលើកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ឱ្យទៅជាសកម្មភាពជាក់ស្តែង និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពប្រពៃណីរវាងកងកម្លាំងយោធាចិន និងអាហ្វ្រិក។
លើសពីនេះ គំនិតផ្តួចផ្តើមនេះបានខិតខំពង្រឹងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមមន្ត្រីយោធានៃតំបន់រៀងៗខ្លួន និងរួមចំណែកឆ្ពោះទៅរកការបង្កើតសហគមន៍ចិន-អាហ្រ្វិក ជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





