កសិដ្ឋានចិញ្ចឹមមាន់កើនឡើងនៅប្រទេសអាហ្វហ្គានីស្ថាន ខណៈមនុស្ស ១០០.០០០នាក់បានធ្វើអាជីវកម្មចិញ្ចឹមសត្វយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- មន្ត្រីម្នាក់បាននិយាយថាការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមមាន់មានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមនុស្សជាង ១០០.០០០នាក់បានចូលរួមដោយផ្ទាល់នៅក្នុងអាជីវកម្មនេះ។
សារព័ត៌មានក្នុងស្រុក Tolonews បានដកស្រង់សម្តី លោក ម៉ាវឡាវី សាដៀ អាហ្សាម អូសម៉ានី (Mawlawi Sadr Azam Osmani) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រព័ន្ធធារាសាស្រ្ត និងបសុសត្វកាលពីថ្ងៃច័ន្ទថា«មនុស្សជាង ១០០.០០០នាក់កំពុងធ្វើការដោយផ្ទាល់នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ហើយជាង ៣៦០.០០០នាក់ផ្សេងទៀតកំពុងធ្វើការដោយប្រយោលនៅក្នុងវិស័យនេះ»។
របាយការណ៍នេះបាននិយាយថា ចំនួនកសិដ្ឋានចិញ្ចឹមមាន់បានកើនឡើងពី ៣.០០០កន្លែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដល់១៤.០០០កន្លែងនាពេលបច្ចុប្បន្ន ដោយរបាយការណ៍បានបន្ថែមថា ប្រទេសក្រោយសង្គ្រាមស្ទើរតែសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងក្នុងការផលិតសាច់សត្វបក្សី។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបើយោងតាមមន្ត្រីនឹងខិតខំប្រឹងប្រែងដើម្បីជួយប្រទេសអាហ្វហ្គានីស្ថានឱ្យឈរលើជើងរបស់ខ្លួនលើគ្រប់វិស័យ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





