លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធ ១០០% ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងបញ្ជាឱ្យដំឡើងពន្ធថ្មីទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយអះអាងថា ក្រុមហ៊ុនភាពយន្តហូលីវូដកំពុងត្រូវបាន «បំផ្លិចបំផ្លាញ» ដោយនិន្នាការនៃផលិតករភាពយន្តនិងស្ទូឌីយោរបស់សហរដ្ឋអាមេរិកដែលធ្វើការនៅបរទេស។
លោកបានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា «ខ្ញុំកំពុងផ្តល់សិទ្ធិឱ្យនាយកដ្ឋានពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់ផ្តើមដំណើរការនៃការដំឡើងពន្ធ ១០០% ទៅលើភាពយន្តណាមួយ និងទាំងអស់ដែលផលិតនៅបរទេសហើយនាំចូលមកក្នុងប្រទេសរបស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





