អ្នកទោសអាហ្វហ្គានីស្ថានជាង ៨០០នាក់ត្រូវបានដោះលែងពីពន្ធនាគារប៉ាគីស្ថានកាលពីសប្តាហ៍មុន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ -- ទិន្នន័យផ្លូវការពីក្រសួងជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ បានបង្ហាញកាលពីថ្ងៃអង្គារថាអ្នកទោសអាហ្វហ្គានីស្ថានសរុបចំនួន ៨២០នាក់ ដែលជាប់ឃុំក្នុងប្រទេសប៉ាគីស្ថានត្រូវបានដោះលែង និងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញក្នុងសប្តាហ៍កន្លងទៅ។
ក្រសួងបាននិយាយថា អ្នកជាប់ឃុំបានត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញតាមច្រកព្រំដែន Spin Boldak ក្នុងខេត្តកាន់ដាហារភាគខាងត្បូង។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រហែល ៧លាននាក់ដែលភាគច្រើនជាជនចំណាកស្រុកគ្មានឯកសារ បច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសដោយភាគច្រើនរស់នៅក្នុងប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានបានអំពាវនាវម្តងហើយម្តងទៀតឱ្យជនភៀសខ្លួនត្រឡប់ទៅផ្ទះវិញ និងរួមចំណែកដល់ការកសាងឡើងវិញនូវមាតុភូមិដែលហែកហួរដោយសង្រ្គាមរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





