ភេរវករ ២១នាក់ត្រូវបានសម្លាប់នៅភាគខាងលិចប្រទេសម៉ាលី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ -- កងទ័ពម៉ាលីបានប្រកាសថា ខ្លួនបានសម្លាប់ភេរវករចំនួន ២១នាក់ក្នុងអំឡុងពេលប្រតិបត្តិការមួយនៅតំបន់ Sebabougou ភាគខាងលិចប្រទេសម៉ាលី។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ Sebabougou ឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពដោយសារ«ការវាយប្រហារតាមអាកាសសំដៅលើកន្លែងលាក់ខ្លួនភេរវករ ដោយបានបំផ្លាញមូលដ្ឋានជាច្រើនរបស់ពួកគេ»។
កងទ័ពបាននិយាយថា ក្នុងអំឡុងពេលនៃការដកថយរបស់ពួកគេ ក្រុមភេរវករបានបន្សល់ទុកសាកសពចំនួន ២១នាក់ អាវុធរាប់សិបដើម ជាមួយនឹងគ្រាប់រំសេវ និងគ្រឿងបន្លាស់រថយន្ត និងឧបករណ៍ទំនាក់ទំនង។
កងទ័ពបានបន្ថែមថា «ប្រតិបត្តិការកំពុងបន្តតាមដានអ្នករបួសជាច្រើននាក់ និងអ្នករត់គេចខ្លួនពីក្រុមឧក្រិដ្ឋជន» ដោយកងទ័ពបន្ថែមថា ទាហាន៥នាក់បានរងរបួសក្នុងពេលមានការប៉ះទង្គិចគ្នានោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





