ចិនបាញ់បង្ហោះក្រុមផ្កាយរណបអ៊ីនធឺណិត
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបអ៊ីនធឺណិតមួយក្រុមដោយជោគជ័យចេញពីកន្លែងបាញ់បង្ហោះយានអវកាសវិនចាង ក្នុងខេត្តហៃណាន ភាគខាងត្បូងកាលពីថ្ងៃអង្គារ។
ក្រុមផ្កាយរណបទី៣ ដែលនឹងបង្កើតក្រុមផ្កាយរណបអ៊ីនធឺណិតត្រូវបានបាញ់បង្ហោះនៅម៉ោង ៤:១០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតឡុងម៉ាច-៥ប៊ី (Long March-5B) ដែលមានកាំជ្រួចយ័នហ្សេង-២(Yuanzheng-2) (Expedition-2) ពីលើ។ ផ្កាយរណបនេះបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ការបាញ់បង្ហោះនេះបានកត់សម្គាល់បេសកកម្មជាលើកទី៥៧៣ នៃរ៉ុក្កែតនាវាផ្ទុកយន្តហោះស៊េរីឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





