គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២០គ្រួសារទទួលបានអំណោយពីសាខា កាកបាទក្រហមកម្ពុជា
AKP, ភ្នំពេញថ្ងៃទី 29 ខែមេសាឆ្នាំ 2025---
នៅរសៀលថ្ងៃអង្គារ ទី ២៩ ខែមេសាឆ្នាំ២០២៥
ឯកឧត្តមអ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជានិងមានការចូលរួមពី ឯកឧត្តម លោកស្រី ក្នុងជូគណៈកម្មាធិការសាខា លោកជូ បុត្រ ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកភ្នំស្រុក និងមន្ត្រីពាក់ព័ន្ធបាននាំអំណោយមនុស្សធម៌របស់ សាខា ទៅសួរសុខទុក្ខ គ្រួសាររងគ្រោះដោយ ខ្យល់កន្ត្រាក់ ចំនួន២០គ្រួសារ ។
សូមបញ្ជាក់ថាគ្រួសារទាំង២០ គ្រួសារ បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៥ -២៦ ខែ មេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះមកពី÷
1-ស្រុកភ្នំស្រុក មាន÷
ឃុំ ស្រះជី មាន២ភូមិ ស្មើ ៥គ្រួសារ ,
ឃុំ ភ្នំដី មាន២ភូមិ ស្មើ៣ គ្រួសារ,
ឃុំ ប៉ោយចារ មាន៣ភូមិ ស្មើ៦គ្រួសារ
,ឃុំពន្លៃ មាន១ភូមិ ស្មើ២គ្រួសារ
2- ស្រុកព្រះនេត្រព្រះ ឃុំបុស្បូវ មាន២ភូមិ ស្មើ ៤គ្រួសារ ។


នាឱកាសសាកសួរសុខទុក្ខ ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា បានចូលរួមសោកស្តាយចំពោះគ្រួសារទាំង២០គ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅថ្មីៗនេះ ។
ជាថ្មីម្តងទៀតឯកឧត្តមក៏មានការផ្តាំផ្ញើដល់បងទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ពេលមេឃរកភ្លៀង កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ជាពិសេស សូមបងប្អូនត្រូវចេះថែរក្សាសុខភាព ព្រោះឥឡូវធាតុអាកាសមានការឡើងកំដៅ ខ្លាំង សូមអោយបងប្អូនពិសារទឹកអោយបានច្រើនផង។



សូមជម្រាបថាទីតាំងចែកចាយមាន៣សាលាស្រុកភ្នំស្រុក ចំនួន១៦គ្រួសារ,សាលាឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ចំនួន៤ គ្រួសារ ។
អំណោយដែលសាខានាំមកនាពេលនេះសម្រាប់រងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ២៥គីឡូក្រាម,មីយ៉ាំយ៉ាំ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ, មុង១,ភួយ១,សារុង១,ក្រមា១ ,និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ពេជ្រសំអឿន(ប្រភព,កាកបាទក្រហមកម្ពុជា)





