ការចំណាយលើផ្នែកយោធារបស់ពិភពលោកឡើងដល់កម្រិតខ្ពស់ចំនួន ២,៧ពាន់ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- ការចំណាយលើផ្នែកយោធារបស់ពិភពលោកបានឡើងដល់កម្រិតខ្ពស់មួយ ដែលមានចំនួន ២,៧ពាន់ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ថ្មីមួយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលគ្របដណ្តប់ទៅលើការចំណាយយោធាទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២៤។
របាយការណ៍នោះបានចង្អុលបង្ហាញថា ប្រទេសជាង១០០ បានបង្កើនថវិកាយោធារបស់ពួកគេកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកដែលជាអ្នកចំណាយធំបំផុតរបស់ពិភពលោក បានបង្កើនការចំណាយ ៥,៧% ដែលមានចំនួនដល់ទៅ ៩៩៧ពាន់លានដុល្លារអាម៉េរិក។
ការចំណាយរបស់អឺរ៉ុបបានកើនឡើង ១៧% ដែលឈានដល់ ៦៩៣ពាន់លានដុល្លារអាម៉េរិក។
នៅក្នុងប្រទេសអាល្លឺម៉ង់ តួលេខនេះបានកើនឡើង ២៨% ដែលឈានដល់តម្លៃ ៨៨,៥ពាន់លានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលចំណាយច្រើនជាងគេនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងលិច។
ចក្រភពអង់គ្លេសបានបង្កើនការចំណាយ ២,៨% ដែលមានតម្លៃ ៨១,៨ពាន់លានដុល្លារអាម៉េរិក។
ការចំណាយរបស់អ៊ុយក្រែនបានកើនឡើង ២,៩% ដែលស្មើនឹង ៦៤,៧ពាន់លានដុល្លារអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





