វិមានក្រឹមឡាំងរង់ចាំទីក្រុងគៀវបង្ហាញពីការត្រៀមខ្លួនសម្រាប់ការបន្តកិច្ចចរចាដោយផ្ទាល់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួររបស់ភ្នាក់ងារសារព័ត៌មានតាសស៍ (TASS) ថា សញ្ញានៃការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយរុស្ស៊ីគួរតែចេញមកពីទីក្រុងគៀវ។
នៅពេលដែលត្រូវបានសួរថា តើប្រទេសរុស្ស៊ីបានរំពឹងទុកនូវសញ្ញាណាមួយពីទីក្រុងវ៉ាស៊ីនតោន ឬសញ្ញាចេញមកដោយផ្ទាល់ពីទីក្រុងគៀវនោះ លោក ប៉េសកូវ បាននិយាយថា «វាគួរតែចេញមកពីទីក្រុងគៀវ។ យ៉ាងហោចណាស់ ពួកគេគួរតែចាត់វិធានការខ្លះក្នុងរឿងនេះ។ ពួកគេនៅតែមានការហាមឃាត់ផ្លូវច្បាប់ចំពោះកិច្ចការមួយនេះ។ យើងមិនទាន់ឃើញមានសកម្មភាពណាមួយនោះទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





