លោក ម៉ាក្រុន ៖ អ៊ុយក្រែនត្រៀមខ្លួនសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- ប្រធានាធិបតីបារាំង លោកអេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់លោក លោក ម៉ាក្រុន បានសរសេរថា លោកបានធ្វើការផ្លាស់ប្តូរជា «វិជ្ជមាន» ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅទីក្រុងរ៉ូម។
លោក ម៉ាក្រុន បានសរសេរថា លោក ហ្សេលេនស្គី ចង់ធ្វើការជាមួយជនជាតិអាមេរិក និងអឺរ៉ុប ដើម្បីធ្វើឱ្យបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌកើតឡើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





