ស្លាប់ ៩នាក់ និងរបួស ៧០នាក់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីលើទីក្រុងគៀវ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៩នាក់បានស្លាប់និងជាង ៧០នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីមួយយប់លើទីក្រុងគៀវ។
ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតអគារលំនៅដ្ឋាន និងបានឆាបឆេះយានដ្ឋានយ៉ាងសន្ធោសន្ធៅ ទីតាំងសំណង់មិនមែនលំនៅដ្ឋាន និងអគាររដ្ឋបាល។
ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការនៅក្នុងស្រុកSviatoshynskyi ភាគខាងលិច ជាកន្លែងដែលការវាយប្រហារដោយមីស៊ីលបានបំផ្លាញអគារលំនៅដ្ឋានមួយចំនួន។
សរុបមក ក្រុមសង្គ្រោះបន្ទាន់បានឆ្លើយតបទៅទីតាំងចំនួន ១៣នៅទូទាំងទីក្រុងគៀវ ដើម្បីដោះស្រាយការខូចខាត។
ក្រៅពីទីក្រុងគៀវ ការវាយប្រហារក៏បានវាយប្រហារតំបន់ចំនួន៨ផ្សេងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។ មនុស្ស ២នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសនៅតំបន់ Kharkiv ភាគខាងកើត ខណៈមនុស្សម្នាក់បានរងរបួសនៅតំបន់ Zhytomyr ភាគខាងជើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





