ប្រធានគណៈកម្មាធិការមិត្តភាពចិន-រុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ -- លោក លី ហុងហ្សុង (Li Hongzhong) ប្រធានភាគីចិននៃគណៈកម្មាធិការមិត្តភាពចិន-រុស្ស៊ី ដើម្បីសន្តិភាពនិងការអភិវឌ្ឍបានជួបជាមួយសមភាគីរុស្ស៊ី លោក បូរីស ទីតូវ (Boris Titov) កាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងប៉េកាំង។
លោក លី ជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិបាននិយាយថា ភាគីចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីរុស្ស៊ីដើម្បីរួមគ្នាអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន និងផ្តល់តួនាទីពេញលេញចំពោះគណៈកម្មាធិការមិត្តភាព។
លោក លី បាននិយាយថា ភាគីចិនបានត្រៀមខ្លួនជាស្រេចដើម្បីបន្តទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសចិន និងរុស្ស៊ី និងបន្តបង្កើនការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។
លោក ទីតូវ ប្រធានគណៈកម្មាធិការភាគីរុស្ស៊ីបាននិយាយថា ភាគីរុស្ស៊ីមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីចិនសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងរុស្ស៊ី-ចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





