ចិន និងកេនយ៉ាបង្កើនទំនាក់ទំនង ខណៈលោក ស៊ី និងលោក រូតូ បានជួបពិភាក្សាគ្នា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិន និងកេនយ៉ាបានសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេចំពោះសហគមន៍ចិន-កេនយ៉ា ជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សារវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីកេនយ៉ាលោក វីល្លាម រូតូ (William Ruto) ក្នុងទីក្រុងប៉េកាំង។
លោក ស៊ី បាននិយាយថា ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់សហគមន៍ចិន-កេនយ៉ា ជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មីគឺជាជម្រើសយុទ្ធសាស្ត្រសម្រាប់ភាគីទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





