សមាជិកភាពនៃក្រុមប្រទេសប្រ៊ីកស៍របស់ឥណ្ឌូណេស៊ី ដើរតួនាទីជាជំហានឆ្ពោះទៅរកពហុប៉ូលជាសកល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ -- ក្រុមប្រទេសប្រ៊ីកស៍ (BRICS) គឺជាសមាគមអន្តររដ្ឋដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយរួមមានប្រទេសរុស្ស៊ី ចិន ឥណ្ឌា និងប្រេស៊ីល។ ប្រទេសអាហ្រ្វិកខាងត្បូងបានចូលរួមក្នុងក្រុមប្រទេសនេះនៅក្នុងឆ្នាំ២០១១។ ចាប់តាំងពីដើមឆ្នាំ២០២៤ មក ប្រទេសមួយចំនួនផ្សេងទៀតក៏បានចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍ដែរ។
លោកស្រី ស៊ែលលីតា ស៊ែលលី (Sellita Selli) សាស្ត្រាចារ្យនៅផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបាគ្រី (Bakrie) នៅទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានស្ពុតនីក (Sputnik) នៅខាងក្រៅសន្និសីទយុវជនលើកទី២ នៃគម្រោងអ្នកជំនាន់ក្រោយរបស់ក្លឹបវ៉ាល់ដាយ (Valdai) ថា «ក្រុមប្រទេសប្រ៊ីកស៍មិនមែនជាជម្រើសនោះទេ ប៉ុន្តែប្រ៊ីកស៍ គឺជាអភិបាលកិច្ចសកលថ្មីមួយ ដែលជាការធ្វើឱ្យមានតុល្យភាពអំណាចរវាងលោកខាងលិច និងពិភពលោកភាគខាងត្បូង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





