រដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយេដ អាប់បាស់ អារ៉ាហ្គជី (Seyed Abbas Araghchi) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី២៣ ខែមេសា។
លោក អារ៉ាហ្គជី កំពុងបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





