បុរីវ៉ាទីកង់៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស ទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ -- សម្តេចប៉ាប ហ្វ្រង់ស៊ីស(Francis) បានទទួលមរណភាពហើយក្នុងជន្មាយុ ៨៨ឆ្នាំ បន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ។
សម្តេចបានទទួលរងនូវវិបត្តិផ្លូវដង្ហើម ដូចជាជំងឺហឺតរយៈពេលយូរដែលទាក់ទងនឹងជំងឺឈាមក្រកាក (កង្វះបា្លកែត)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បុរីវ៉ាទីកង់។
សម្តេចប៉ាប ហ្រ្វង់ស៊ីស កើតនៅទីក្រុងប៊ូណូស អ៊ែរ៉េស នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ១៩៣៦ ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍អ៊ីតាលី។
សម្តេចបានសិក្សានៅប្រទេសអាហ្សង់ទីន និងក្រោយមកនៅប្រទេសអាល្លឺម៉ង់ មុនពេលត្រូវបានតែងតាំងជាបូជាចារ្យ Jesuit ក្នុងឆ្នាំ១៩៦៩។
ក្នុងរយៈពេលមួយទសវត្សរ៍នៃការឡើងកាន់តំណែងរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស សម្តេចទទួលបានទាំងការកោតសរសើរ និងភាពចម្រូងចម្រាសមួយចំនួន។
សម្តេចបានធ្វើកំណែទម្រង់ការិយាធិបតេយ្យរបស់បុរីវ៉ាទីកង់ដោះស្រាយបញ្ហាពុករលួយ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនរបស់អាណាចក្រសាសនាមួយនេះ។
ខណៈដែលសម្តេចត្រូវបានសាទរចំពោះភាពមនុស្សធម៌ និងការប្តេជ្ញាចិត្តរបស់សម្តេចចំពោះយុត្តិធម៌សង្គមនោះ ភាពជាអ្នកដឹកនាំរបស់សម្តេចក៏បានទាក់ទាញការតស៊ូយ៉ាងខ្លាំងពីអ្នកអភិរក្សនៅក្នុងអាណាចក្រសាសនា និងលើសពីនេះផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





