ទុនបំរុងប្តូរប្រាក់បរទេសរបស់ប៉ាគីស្ថានបានធ្លាក់ចុះចំនួន ១២៧លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ធនាគាររដ្ឋប៉ាគីស្ថាន (SBP) បានធ្លាក់ចុះចំនួន១២៧លានដុល្លារអាមេរិក។
ធនាគារ SBP បាននិយាយថា ក្នុងអំឡុងពេលដែលបញ្ចប់នៅថ្ងៃទី១១ខែមេសា ទុនបម្រុងរូបិយប័ណ្ណបរទេសសរុបរបស់ធនាគារមានចំនួនប្រហែល ១០,៥៧ប៊ីលានដុល្លារអាមេរិក។
ទុនបម្រុងបរទេសសុទ្ធដែលកាន់កាប់ដោយធនាគារពាណិជ្ជមានប្រហែល ៥,០៩ប៊ីលានដុល្លារអាមេរិក។ ទុនបម្រុងបរទេសសរុបដែលកាន់កាប់ដោយប្រទេសអាស៊ីខាងត្បូងត្រូវបានកត់ត្រាទុកប្រហែល១៥,៦៦ប៊ីលានដុល្លារអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





