គ្រោះរញ្ជួយដីកម្រិត ៤,០រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- សេចក្តីថ្លែងការណ៍មួយរបស់មជ្ឈមណ្ឌលជាតិសម្រាប់រញ្ជួយដី (NCS) បាននិយាយថា ការរញ្ជួយដីកម្រិត ៤,០រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ ដែលធ្វើឱ្យវាងាយនឹងមានការរញ្ជួយដី។
នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមអ៊ិច (X) មជ្ឈមណ្ឌល NCS បាននិយាយថា «មានគ្រោះរញ្ជួយដីកម្រិត ៤,០រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:០២នាទី (ម៉ោងក្នុងស្រុក) នៅជម្រៅ ១០គីឡូម៉ែត្រ»។
មជ្ឈមណ្ឌល NCS បាននិយាយថា កាលពីព្រឹកថ្ងៃពុធ ក៏មានគ្រោះរញ្ជួយដីមួយកម្រិត ៣,៧រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ាផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





