រុស្ស៊ី និងសហរដ្ឋអាមេរិកនឹងបើកកិច្ចចរចាបន្ទាប់នៅទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពរបស់ក្រសួងការបរទេសរុស្ស៊ីថា មន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចចរចាថ្មីមួយនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រសួងបាននិយាយថា ឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក អាឡិចសាន់ដឺរ ដាឈីវ (Alexander Darchiev)នឹងដឹកនាំគណៈប្រតិភូរុស្ស៊ី ហើយឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក សូណាតា ឃូលធ័រ (Sonata Coulter)នឹងដឹកនាំគណៈប្រតិភូអាម៉េរិក។
ក្រសួងបាននិយាយបន្ថែមថា ការងារសំខាន់ៗនឹងបន្តដកចេញនូវឧបសគ្គបច្ចេកទេសមួយចំនួនដែលរារាំងដល់ការងាររបស់មន្ត្រីការទូតប្រទេសទាំងពីរ។
មន្ត្រីរុស្ស៊ី និងអាម៉េរិក ធ្លាប់បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី២៧ ខែកុម្ភៈ ដែលភាគីទាំងពីរបានពិភាក្សាគ្នាទៅលើបញ្ហាទ្វេភាគី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





