ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣
AKP កំពង់ធំ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ (Launching Ceremony 3th National Strategy for Food Security and Nutrition 2024-2028)។

យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺមានគោលបំណងលើកកម្ពស់របបអាហារសុខភាព តាមរយៈការផ្លាស់ប្ដូរឥរិយាបថបុគ្គល និងសង្គម រៀបចំបរិស្ថានស្បៀង ដោយផ្ដោតទៅលើគុណភាព សុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់លទ្ធភាពទទួលបាននូវសេវាអាហារូបត្ថម្ភផ្សេងៗ។ ចក្ខុវិស័យសំខាន់គឺធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវអាហារគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព តាមរយៈការពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពធន់ ចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានអាហារឧបត្ថម្ភល្អ និងសុខភាពល្អ ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរូមពីលោក ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាសមាជិកក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





