ខេត្តកំពង់ចាមបង្ហាញពីវឌ្ឍនភាពនៃការងារវិស័យគមនាគមន៍និងដឹកជញ្ជូន
AKP កំពង់ចាម ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥--របាយការណ៍ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានិងនិវត្តជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោម អធិបតីភាពរបស់ឯកឧត្តមឧត្តមអភិបាលខេត្តអ៊ុនចាន់ដា អភិបាលខេត្ត នារសៀលថ្ងៃទី៧មេសា ឆ្នាំ២០២៥ លោក លឹម សុខហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាន បង្ហាញអំពីវឌ្ឍនភាពនៃការងារសាធារណៈការនិងដឹកជញ្ជូនខេត្តដោយបញ្ជាក់ មកដល់ឆ្នាំ២០២៤ក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ចាម។

នៅក្នុងខេត្តកំពង់ចាមមាន បណ្តាញផ្លូវ ស្ពាន និងលូ សរុបប្រមាណជាង១០០០គីឡូម៉ែត្រក្នុងនោះ ផ្លូវជាតិ១ខ្ទង់ មានប្រវែងសរុប ៩៧,៦០០គម ជា ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC)។ ផ្លូវជាតិ២ខ្ទង់ មានប្រវែងសរុប ១៨២.២១៨គម ។
ផ្លូវខេត្ត មានប្រវែងសរុប ៦៣១,២៧៧គម ។ ស្ពានមានចំនួន ១០៩កន្លែង មានប្រវែងសរុប ៧,៦៧៩គម ។ឡាយ/លូ មានប្រវែងសរុប ១៣៨,៨១៧គម ។

លោក លឹម សុខហៀង បានបញ្ជាក់បន្ថែមថា ដោយវិស័យសាធារណការ និងដឹកជញ្ជូន គឺជាវិស័យអាទិភាពគន្លឹះមួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានយកចិត្តទុកដាក់ក្នុងសាងសង់ជួសជុលនិងការថែទាំ ។

ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសម្រេចអនុវត្តបានលើការងារសាងសង់ថ្មី និងជួសជុល មានប្រវែងសរុប ១៩,៣៩៣គម ក្នុងនោះ ផ្លូវប្រភេទបេតុងកៅស៊ូ (AC) មានប្រវែងសរុប ៤,៧២០គម ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៧,១០០គម, លូអ៊ុយបណ្ដោយផ្លូវមានប្រវែងសរុប ៤.៥៨៥ម, លូមូលបណ្តោយផ្លូវមានប្រវែងសរុប ២.៩៨៨ម និងអណ្តូងលូមាន ១១២កន្លែង។. ការងារថែទាំប្រចាំ (ជំពូក៦១) មានប្រវែងសរុប ៣៩៣,២៥០ គម ក្នុងនោះ ផ្លូវប្រភេទបេតុងកៅស៊ូ (AC) មានប្រវែងសរុប ៧០គម ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ២៦៨,៧៦០គម ផ្លូវបេតុងសរសៃដែក (RC) មានប្រវែងសរុប ២១,០៩០គម, ផ្លូវក្រាលដីល្បាយថ្ម មានប្រវែងសរុប ៣៣,៤០០គម, ស្ពានបេតុងមានប្រវែងសរុប ៣.២៧៩ម, ស្ពានបេឡេត៍មានប្រវែងសរុប ២៩១ម លូបណ្តោយផ្លូវមានប្រវែងសរុប ៥.០០០ម និងប្រឡាយមានប្រវែងសរុប ២៧.៥៦៦មនិងការងារជួសជុលបន្ទាន់ មានប្រវែងសរុប ២.៥៦៣ម ក្នុងនោះ ផ្លូវក្រាលដីល្បាយថ្មមានប្រវែងសរុប ២.៤៨២ម និងស្ពានបេឡេត៍ មានប្រវែងសរុប ៨១មនិងត្រីមាសទី១ ឆ្នាំ២០២៥គម្រោងសាងសង់ជួសជុលផ្លូវ/ស្ពាន/លូ ឆ្នាំ២០២៥ មានចំនួន ០៤គម្រោង ប្រវែងសរុប ១០.០២០មសម្រេចលទ្ធផលបាន ១៣%។ចំពោះ ការថែទាំមានប្រវែងសរុប ៤៥៨,២៤០គ.ម (ផ្លូវជាតិ ផ្លូវខេត្ត ក្រាលកៅស៊ូ គ្រប់ប្រភេទ ប្រវែង ៤០០,៥៤០គ.ម និងផ្លូវក្រាលដីល្បាយថ្មប្រវែង ៥៧,៧០០គ.ម)សម្រេចលទ្ធផលបាន ២១,២៨% ៕
ដោយ៖ ឆាយ ម៉ុត





