យោធាអ៊ុយក្រែន៖ រុស្ស៊ីបើកការវាយប្រហារតាមអាកាសលើទីក្រុងគៀវ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋបាលយោធាគៀវបាននិយាយថា ការផ្ទុះជាច្រើនត្រូវបានគេឮកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងរដ្ឋធានីអ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីលើទីក្រុងនេះដែលបង្កឱ្យមានប្រតិបត្តិការការពារដែនអាកាសរបស់ខ្លួន។
រដ្ឋបាលយោធាគៀវបាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គមតេឡេក្រាមបាននិយាយថា ការវាយប្រហារតាមអាកាសបានបណ្តាលឱ្យមានអគ្គីភ័យនៅក្នុងសង្កាត់ Darnytskyi និងសង្កាត់ Obolon ហើយក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។
អភិបាលក្រុង លោក វីតាលី ក្លីតស្កូ (Vitali Klitschko) ត្រូវបានដកស្រង់សម្តីដែលបាននិយាយមុននេះនៅលើបណ្ដាញសង្គមតេឡេក្រាមដោយរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា «មានការផ្ទុះនៅក្នុងរដ្ឋធានី។ ការការពារដែនអាកាសកំពុងដំណើរការ។ ការវាយប្រហារដោយមីស៊ីលលើទីក្រុងគៀវកំពុងបន្ត»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





