សក្តានុពលទេសចរធម្មជាតិ បឹងពារាំង ព្រៃលិចទឹក តំបន់៣ ជាប់នឹងបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥-- សក្តានុពលធន់ធានធម្មជាតិ បឹងពារាំង ក្នុងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក តំបន់៣ ជាប់នឹងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងក្លាយជាខ្សែរបៀង តំបន់អេកូទេសចរធម្មជាតិដ៏សំខាន់មួយ ផ្សារភ្ជាប់ជាមួយបេតិកភណ្ឌប្រាសាទបូរាណក្នុងខេត្តសៀមរាប។

បឹងពារាំង មានការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តអារម្មណ៍ និងបោះតង់លំហែរកាយនារដូវរំហើយ ក៏ដូចជារដូវប្រាំង ជាមួយនឹងទេសភាពដ៏ត្រកាលនៃព្រៃលិចទឹក ថ្ងៃលិច សត្វស្លាប ជីវចម្រុះគ្រប់ប្រភេទ និងទិដ្ឋភាពប្រជាកសិករអាស្រ័យផលក្នុងតំបន់២ នៃតំបន់បឹងទន្លេសាប ។


នេះជាសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅសហគមន៍មូលដ្ឋាន ក្នុងការចូលរួមការពារថែរក្សាសម្បត្តិធនធានធម្មជាតិ៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





