ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង
AKP ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥--ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាបានលើកឡើងថាតាមការសង្កេតឃើញថាបងប្អូនកម្មករ-កម្មការិនី ពិសាភេសជ្ជៈប៉ូវកម្លាំងដែល មានជាតិស្ករខ្ពស់ម្នាក់មួយកំប៉ុងយ៉ាងតិចក្នុង មួយថ្ងៃដើម្បីបំពេញកម្លាំងឱ្យធ្វើការបានច្រើនម៉ោង។

ឥរិយាបថទាំងនេះ បើទោះបីជាមិនទាន់ប៉ះពាល់សុខភាព ភ្លាមៗមែន ប៉ុន្តែវានឹងជះផលប៉ះពា ល់នៅថ្ងៃខាងមុខជាមិនខាន ដូចជាបង្កជាជំងឺទឹក នោមផ្អែម ជំងឺធាត់ ឬលើសទម្ងន់ និងជំរុញ ដល់ជំងឺដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ល។ ការលើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាព្រះរាជា ណាចក្រកម្ពុជា ថ្លែងក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី«បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិ នឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហា ប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភាកាលពេលថ្មីៗកន្លងមកនេះ។

លោកជំទាវបានបន្តថា៖ ភាពសម្បូរបែប ភាពអាចរកបាន គួបផ្សំនឹងជីវភាពដែ លកាន់តែមា នភាពប្រសើរឡើងប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកអាហារកែច្នៃដែលភាគច្រើនមាន ជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ដែលមិនសូវមានអាហារូប ត្ថម្ភគ្រប់គ្រា ន់។ ឥរិយាបថនៃការរស់នៅទាំងនេះសុទ្ធសឹងជាកត្តាហានិភ័យដែល អាចបង្កជាជំងឺមិនឆ្លង នាពេលអនាគត ហើយវាកាន់តែគ្រោះថ្នាក់ថែមទៀតនៅពេលដែលជំងឺទាំងនេះកើត ឡើងនៅក្នុងចំណោមក្រុមប្រជាជនសកម្ម ឬក្រុមយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

លោកជំទាវបានគូសបញ្ជាក់ថា៖«ប្រសិនបើយើងមិនផ្លាស់ប្តូរទម្លាប់មិនល្អទាំងនេះចេញទេ គឺយើងនឹងខាតបង់ធ្ងន់ធ្ងរនៅថ្ងៃអនាគត ដែលបានដាក់បន្ទុកដ៏យូរអង្វែងសម្រាប់ ក្រសួងសុ ខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម និងប្រព័ន្ធគាំពារសង្គម និងរាជរដ្ឋាភិបាល កម្ពុជាផងដែរ ដែលធ្វើឱ្យបាត់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា៖ការលើកកម្ពស់ការយល់ដឹងនូវការប ង្ការការពារតាម រយៈ ការផ្តល់ ព័ត៌មានពិតប្រាកដ ជាក់លាក់ ច្បាស់លាស់ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការ ចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ យុវជន កម្មករ កម្មការិនី និងប្រជាជនគ្រប់ស្រទាប់ ដើម្បីចូលរួមបង្ការ និងការពារ សុខភាពឱ្យជៀសផុតពីជំងឺរ៉ាំរ៉ៃ ទាំងនេះ ក្រោមពាក្យស្លោក “បង្ការការពារ ប្រសើរជាងការព្យា បាល” ពីព្រោះការព្យាបាល មានតម្លៃខ្ពស់ និងមានរយៈពេលយូរអង្វែង។
ចក្ខុវិស័យ និងបេសកកម្មរបស់ គណៈកម្មការទី៨ នៃរដ្ឋសភា គឺប្រកាន់ជាប់នូវពាក្យស្លោក “សុខភាព គឺជាកូនសោរគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ” និងតែងតែចាត់ទុកការប្រយុទ្ធនឹង ជំងឺមិនឆ្លងជាអាទិភាពមួយនៃបណ្តារបៀបវារៈសំខាន់ៗរបស់គណៈកម្មការតាំងពី នីតិកាលទី៦មកម្លេះ។ ជាក់ស្តែងនៅក្នុងនីតិកាលទី៦ គណៈកម្មការបានធ្វើសិក្ខា សាលាសភាតំបន់ស្តីពីជំងឺមិន ឆ្លងចំនួន៣លើក ដែលរៀបចំឡើងនៅថ្ងៃទី១១ ខែមិថុនានៅរដ្ឋសភាចំនួន១លើក និងនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយ មានការគាំទ្រពីអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច អង្គការសុខភាពពិភពលោកប្រចាំនៅ កម្ពុជា ជាពិសេស មជ្ឈមណ្ឌលសភាអាស៊ី PCAsia ។

នៅក្នុងនីតិកាលទី៧ រយៈពេល១៩ខែមកនេះ គណៈកម្មការទី៨ បានធ្វើសិក្ខាសាលា សភាតំបន់ចំ នួន២លើក គឺនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ និងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាថ្ងៃនេះផង ដែរ ដែលមានការគាំទ្រថវិកាពី AFPPD និង PCAsia៕
ដោយ៖ ប៊ុនរិទ្ធ





