រដ្ឋាភិបាលចិនបញ្ជូនជំនួយមនុស្សធម៌គ្រាអាសន្នលើកដំបូងទៅប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌លើកដំបូងរបស់ប្រទេសចិននឹងទៅដល់ប្រទេសមីយ៉ាន់ម៉ាដោយបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Beijing Capital កាលពីព្រឹកថ្ងៃចន្ទ។
ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ានូវទឹកប្រាក់ចំនួន ១០០លានយ័ន (១៣,៩លានដុល្លារអាម៉េរិក) ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដី។
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បានឱ្យដឹងថា ជំនួយសង្គ្រោះលើកដំបូងរួមមានតង់ ភួយ និងឧបករណ៍សង្គ្រោះបឋម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





