ចិនបាញ់បង្ហោះផ្កាយរណបសាកល្បងបច្ចេកវិទ្យាទំនាក់ទំនងថ្មី
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បងបច្ចេកវិទ្យាទំនាក់ទំនងថ្មីមួយចូលទៅក្នុងគន្លងដែលបានគ្រោងទុកពីកន្លែងបង្ហោះយានអវកាសវិនចាង នៅលើឆ្នេរសមុទ្រនៃខេត្តហៃណាន ភាគខាងត្បូង។
ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតឡុងម៉ាច-៧អេ (Long March-7A) នៅម៉ោង ១២:០៥នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ។ផ្កាយរណបនេះនឹងត្រូវបានប្រើជាចម្បងសម្រាប់ការផ្ទៀងផ្ទាត់បច្ចេកវិទ្យាទំនាក់ទំនង និងល្បឿនលឿន។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៥៦៦ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





