គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី៩
AKP កណ្ដាល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្តាល នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ។

អង្គប្រជុំបានអនុម័ត លើរបៀបវារៈសំខាន់ៗចំនួន៧៖ ទី១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈរបស់គ.ក.ស.កខេត្ត (លើកទី៨) អាណត្តិទី៤ ឆ្នាំ២០២៥ ទី២. ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែមីនា ឆ្នាំ២០២៥ ទី៣. ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទី៤. របាយការណ៍ និងពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា ទី៥. ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៥ ទី៦. បញ្ហាផ្សេងៗ និងទី៧. មតិបូកសរុប និងបិទអង្គប្រជុំ ។

កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាលមានការអញ្ជើញចូលរួមពីលោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគ.ក.ស.ក ខេត្ត ព្រមទាំងមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





