កម្ពុជាមានសក្តានុពលអាចទទួលបានតម្លៃបន្ថែមពីស្វាយចន្ទីប្រមាណ ១ ០០០ លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥–ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ជួយតភ្ជាប់ទៅកាន់ទីផ្សារ រវាងអ្នកដាំ និងអ្នកកែច្នៃប្រកបដោយទំនុកចិត្តខ្ពស់ ដែលនឹងជួយជំរុញឱ្យមានការកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើនមុនការនាំចេញ។


ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ថា កម្ពុជាមានសក្តានុពលអាចទទួលបានតម្លៃបន្ថែមពីដំណាំស្វាយចន្ទីយ៉ាងហោចណាស់ ១ ០០០លានដុល្លារបន្ថែមទៀត ដើម្បីចាក់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ប្រសិនបើយើងនាំចេញក្រោយកែច្នៃ ជាជាងនាំចេញឆៅក្នុងរង្វង់៩០ភាគរយដូចពេលបច្ចុប្បន្ន ។

ភាពច្បាស់លាស់នៃ សហគមន៍កសិកម្មទំនើប នឹងអនុញ្ញាតឱ្យការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការកែច្នៃអាចកើតមានបាន៕
ដោយ៖ណយ នឿន





