សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ពិតជាមានក្តីរន្ធត់ និងសោកស្តាយ ជាទីបំផុត ក្រោយពីបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២ និង២៧នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ឥស្សរជនឆ្នើមមួយរូប ដែលបានខិតខំបំពេញការងារនិងសម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិ។
ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខ ដោយសេចក្តីអាឡោះអាល័យជាមួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និង សូមលំឱនកាយឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធ របស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពជាកុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ៖ គង់ សិរីរ័ត្ន





