មនុស្ស ២ស្លាប់បានក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅជាយក្រុងប្រទេសយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- ទូរទស្សន៍ Houthi-run al-Masirah TV បានរាយការណ៍ថា មនុស្ស ២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនាពេលព្រឹកព្រលឹមកាលពីថ្ងៃព្រហស្បតិ៍ លើតំបន់ជាយក្រុងនៃរដ្ឋធានីសាណាអា ប្រទេសយេម៉ែន។
ទូរទស្សន៍បាននិយាយថា កើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃពុធការវាយប្រហារតាមអាកាសបានវាយប្រហារកន្លែងយកថ្មមួយកន្លែងក្នុងតំបន់ Al-Arqoub ក្នុងទីក្រុងខាវឡាន ភាគអាគ្នេយ៍ទីក្រុងសាណាអា។
ក្រុមហ៊ូធីដែលគ្រប់គ្រងរដ្ឋធានី និងខេត្តភាគខាងជើងមួយចំនួនមិនងាយបង្ហាញការខាតបង់របស់ខ្លួននោះទេ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកមិនទាន់បានចេញសេចក្តីអធិប្បាយណាមួយនៅឡើយទេ។
ក្រុមហ៊ូធីបានប្តេជ្ញាបន្តកំណត់គោលដៅលើទីតាំង និងនាវារបស់អ៊ីស្រាអែលក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងជាការឆ្លើយតបទៅនឹងអ្វីដែលពួកគេសន្មតថាជា «ការឈ្លានពានរបស់សហរដ្ឋអាមេរិក»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





