ចិនបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យថ្មី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបបញ្ជូនទិន្នន័យថ្មីដោយជោគជ័យទៅកាន់គន្លងតារាវិថីពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃពុធ។
ផ្កាយរណបទៀនលាន ២-០៤ (Tianlian II-04) ត្រូវបានបាញ់បង្ហោះនៅម៉ោង ២៣:៥៥នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតឡុងម៉ាច-៣ប៊ី (Long March-3B) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុក។
ផ្កាយរណប Tianlian II-04 គឺជាផ្កាយរណបបញ្ជូនទិន្នន័យក្នុងគន្លងធរណីមាត្រជំនាន់ទីពីររបស់ប្រទេសចិន។ ផ្កាយរណបនេះនឹងផ្តល់សេវាបញ្ជូនតទិន្នន័យ និង TT&C (តេឡេមេទ្រី តាមដាន និងបញ្ជា) សម្រាប់យានអវកាស និងស្ថានីយ៍អវកាស ដោយផ្កាយរណបមានគន្លងផែនដីមធ្យមនិងទាប និងការគាំទ្រ TT&C សម្រាប់ការបាញ់បង្ហោះយានអវកាស។
នេះគឺជាបេសកកម្មហោះហើរលើកទី៥៦៥ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





