ប្រេងឆៅជាង ២៥.០០០បារ៉ែលបានហៀរចូលទៅក្នុងទន្លេនៅភាគខាងជើងប្រទេសអេក្វាឌ័រ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- ក្រុមហ៊ុនប្រេងរដ្ឋPetroecuador បាននិយាយកាលពីថ្ងៃអង្គារថា ប្រេងឆៅជាង២៥.០០០បារ៉ែលបានហៀរចូលទៅក្នុងទន្លេ និងតំបន់ឆ្នេរនៅភាគខាងជើងប្រទេសអេក្វាឌ័រ បន្ទាប់ពីមានការដាច់បំពង់បង្ហូរប្រេង។
ការហៀរប្រេងនេះបានកើតឡើងនៅក្នុងខេត្តអេសមេរ៉ាល់ឡាស(Esmerallas) តាមបណ្តោយប្រព័ន្ធបំពង់បង្ហូរប្រេង Trans-Ecuadorian Pipeline ដែលជាបំពង់បង្ហូរប្រេងដ៏សំខាន់របស់ប្រទេសអេក្វាឌ័រ។
ក្រុមហ៊ុនបាននិយាយថា ចាប់តាំងពីពេលនោះ ក្រុមអ្នកបោសសម្អាតបានរកឃើញប្រេងជាង ៣០.០០០ធុងដែលលាយនឹងទឹកដែលកំពុងត្រូវបានដំណើរការនៅរោងចក្រចម្រាញ់នៅក្នុងខេត្តអេសមេរ៉ាល់ឡាស។
ក្រុមហ៊ុន Petroecuador បានចាប់ផ្តើមសម្អាតទន្លេ និងឆ្នេរដែលរងផលប៉ះពាល់ រួមទាំងទន្លេ Caple ទន្លេ Viche និងខេត្តអេសមេរ៉ាល់ឡាស ហើយកំពុងតាមដានរកមើលដានប្រេងនៅតាមឆ្នេរសមុទ្រ។ អាជ្ញាធរមូលដ្ឋានបានប្រកាសអាសន្នផ្នែកបរិស្ថានដើម្បីឆ្លើយតបនឹងការហៀរប្រេងនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





