ហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នាសម្រាប់ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- កងទាហានប្រហែល៥.០០០នាក់មកពីកងទ័ពហ្វីលីពីន និងកងទ័ពសហរដ្ឋអាមេរិកប៉ាស៊ីហ្វិក(USARPAC) កាលពីថ្ងៃទី២៤ ខែមីនា បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយដែលមានរយៈពេល ៣សប្តាហ៍ ដោយផ្តោតសំខាន់ទៅលើការការពារទឹកដី និងបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងទ្រង់ទ្រាយធំ។
ពួកគេត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រយុទ្ធគ្នា និងការផ្លាស់ប្តូរជំនាញក្នុងដំណាក់កាលទីមួយនៃសមយុទ្ធ Salaknib នៅក្នុងឆ្នាំនេះ។ដំណាក់កាលទីពីរគ្រោងធ្វើនៅចុងឆ្នាំនេះ។
សមយុទ្ធនេះនឹងផ្តោតសំខាន់ទៅលើការពង្រឹងប្រតិបត្តិការដែលរួមបញ្ចូលគ្នារវាងកងទ័ពរបស់ប្រទេសទាំងពីរ ជាសមយុទ្ធទ្រង់ទ្រាយធំសមយុទ្ធបាញ់គ្រាប់ពិត និងការការពារទឹកដី។
សមយុទ្ធ Salaknib បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ហើយជាការចូលរួមប្រចាំឆ្នាំរវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាទាំងពីរ ដែលជាផ្នែកមួយនៃសមយុទ្ធហ្វឹកហាត់ Balikatan៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





