អ្នកជំនាញមុជទឹកអង្គការ MCC ដាក់ពង្រាយសំណង់ជម្រកត្រីសប្បនិម្មិត ក្នុងសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥-- អ្នកជំនាញមុជទឹករបស់អង្គការ MCC ដែលទើបបណ្តុះបណ្តាលនាពេលថ្មីៗនេះ ពួកគេទាំងបួននាក់ទើបបានទទួលវិញ្ញាបនបត្របញ្ជាក់នៅក្នុងការជ្រមុជទឹក (Dive Stress) ជួយសង្គ្រោះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការការដាក់ពង្រាយសំណង់ ជម្រកត្រីសប្បនិម្មិត (FPS) ចូលទៅក្នុងសមុទ្រ។

មន្រ្តីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ថា នេះបង្ហាញពីការផ្លាស់ប្តូររបស់ពួកគាត់ពីការអនុវត្តវិធីសាស្រ្តនេសាទដ៏គ្រោះថ្នាក់ និងការខុសច្បាប់។ តែពេលនេះតាមរយៈការជ្រមុជទឹកដោយប្រើម៉ាស៊ីនខ្យល់ ពួកគាត់ទៅជាការជ្រមុជប្រកបដោយវិជ្ជាជីវៈ ដើម្បីការការពារជម្រកសត្វសមុទ្រវិញម្តង។ ជាមួយនឹងការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតនេះ ពួកគេមិនត្រឹមតែជួយគាំទ្រជីវភាពរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នៅក្នុងសមុទ្របានថែមទៀតផង។

អង្គការ MCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង Asian Development Bank សម្រាប់កិច្ចសហការដ៏មានតម្លៃ ក្នុងការផ្តួចផ្តើមគំនិតនេះឡើងប្រកបដោយភាពជោគជ័យ៕


ដោយ ណយ នឿន (ប្រភព៖ MCC)





