អាជ្ញាធរជាតិព្រះវិហារផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ អបអរទិវាវប្បធម៌ជាតិ៣មីនា នៅរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន នៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៥ លើកទី២៧។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានទទួលចំណេះដឹងអំពីប្រវត្តិសាស្រ្ត ច្បាប់ជួញដូរវត្ថុបុរាណដោយខុសច្បាប់ គុណតម្លៃព្រៃឈើ ការគ្រប់គ្រងកាកសំណល់ក្នុងតំបន់បេតិកភណ្ឌពិភពលោកកោះកេរ និងបំផុសគំនិតយុវជនឱ្យចូលរួមថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ ។

កម្មវិធីអបរំផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន មានការអញ្ជើញចូលរួមពី លោក ឃូ អៀងហួត អគ្គនាយករង ប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមទាំងមន្រ្តី អាជ្ញាធរជាតិព្រះវិហារ សិស្សានុសិស្សវិទ្យាល័យ និងអនុវិទ្យាល័យស្រយង់ ជាង២០នាក់ ផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





