កូរ៉េខាងត្បូងរាយការណ៍ករណីជំងឺទាក់ទងនឹងមាត់ និងជើងចំនួន ១៤ករណី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងកសិកម្មរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺទាក់ទងនឹងមាត់ និងជើង (FMD) បន្ថែមទៀតនៅកសិដ្ឋានចិញ្ចឹមគោក្នុងស្រុក ដោយបង្កើនចំនួនជំងឺនេះដល់ ១៤ករណីហើយនៅក្នុងឆ្នាំនេះ។
ករណីចុងក្រោយនេះត្រូវបានរកឃើញនៅកសិដ្ឋានក្នុងស្រុក Yeongam ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល ដែលមានគោចំនួន ៣១ក្បាល។ នេះបើយោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ។
ជំងឺ FMD គឺជាជំងឺឆ្លងស្រួចស្រាវដែលបង្ករឱ្យមានជំងឺនៅក្នុងសត្វគោ ជ្រូក ពពែ និងសត្វពាហនៈផ្សេងៗទៀត។ ជំងឺនេះមិនឆ្លងទៅមនុស្សទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





