ក្រុមហ៊ុនហ្សេករបស់ចិនឈានជើងចូលប្រទេសកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- យោងតាមឯកសាររបស់តុលាការកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ក្រុមហ៊ុនហ្សេក គ្រុប (ZeekrGroup) របស់ប្រទេសចិនបានចាប់ផ្តើមរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។
ឯកសាររបស់តុលាការបានបង្ហាញថា ក្រុមហ៊ុន Zeekr ដែលជាម៉ាករថយន្តអគ្គិសនីដ៏ប្រណិតមួយនៅក្នុងប្រទេសចិនបានបង្កើតការិយាល័យរបស់ខ្លួនដែលមានឈ្មោះថា Zeekr Intelligent Technology Korea ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីចុងខែមុន។
ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយផ្សេងទៀតគឺ ក្រុមហ៊ុន BYD Co. បានចូលក្នុងទីផ្សាររថយន្តដឹកអ្នកដំណើររបស់ប្រទេសនេះជាផ្លូវការនៅក្នុងខែមករា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





