កិច្ចព្រមព្រៀងផ្លាស់ប្តូរសរីរាង្គប៊ុលហ្គារី - រ៉ូម៉ានី ជួយសង្គ្រោះជីវិតអ្នកជំងឺ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- កាលពីដើមខែមីនា ការវះកាត់ប្តូរបេះដូងលើកដំបូងនៃឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Sofia's St. Ekaterina បន្ទាប់ពីអ្នកជំងឺជនជាតិប៊ុលហ្គារីម្នាក់បានទទួលការបរិច្ចាគបេះដូងពីប្រទេសរូម៉ានី។ នេះបើយោងតាមការរាយការណ៍ពីមជ្ឈមណ្ឌលសារព័ត៌មានរបស់ក្រសួងសុខាភិបាលប៊ុលហ្គារី។ ម្ចាស់ជំនួយដែលបរិច្ចាគបេះដូងនោះ គឺជាពលរដ្ឋរ៉ូម៉ានីម្នាក់អាយុ ៣១ឆ្នាំ ហើយសរីរាង្គនេះត្រូវបានផ្តល់ជូនក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប៊ុលហ្គារីនិងរ៉ូម៉ានី។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ មនុស្ស ៣នាក់បានទទួលឱកាសទីពីរក្នុងជីវិតបន្ទាប់ពីសាច់ញាតិរបស់ស្ត្រីអាយុ ៤៤ឆ្នាំម្នាក់បានធ្វើការសម្រេចចិត្តដោយមិនគិតតែពីខ្លួនឯងក្នុងការបរិច្ចាគសរីរាង្គរបស់នាង។ នេះបើយោងតាមភ្នាក់ងារប្រតិបត្តិផ្នែកត្រួតពិនិត្យវេជ្ជសាស្ត្រ។ និតិវិធីអ្នកបរិច្ចាគនោះត្រូវបានអនុវត្តដោយក្រុមការងារមកពីមន្ទីរពេទ្យ St. Marina University ក្នុងទីក្រុងវ៉ារណា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





