ជនជាតិប៊ុលហ្គារី និងរ៉ូម៉ានី ទទួលបានឱកាសនៃការរស់រានមានជីវិតលើកទីពីរដោយសារការបរិច្ចាគសរីរាង្គ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- ជនជាតិប៊ុលហ្គារីម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ បានទទួលឱកាសលើកទីពីរក្នុងការរស់រានមានជីវិតបន្ទាប់ពីសាច់ញាតិរបស់ស្រ្តីអាយុ ៦៨ឆ្នាំម្នាក់ដែលបានទទួលមរណភាពបានធ្វើការសម្រេចចិត្តដ៏អស្ចារ្យក្នុងការបរិច្ចាគសរីរាង្គរបស់នាង។ ទីភ្នាក់ងារប្រតិបត្តិផ្នែកត្រួតពិនិត្យវេជ្ជសាស្រ្តបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ស្ថានភាពអ្នកផ្តល់ជំនួយត្រូវបានអនុវត្តដោយក្រុមការងាររបស់លោកវេជ្ជបណ្ឌិត ស្តេហ្វេន ឆឺកេហ្សូវ (Stefan Cherkezov) នៅទីក្រុងវេលីកូ តាណូវ៉ូ របស់ប្រទេសប៊ុលហ្គារី។
ក្រុមការងារមកពីគ្លីនិក Urology នៅមន្ទីរពេទ្យសាកលវិទ្យាល័យអាឡិចសាន់ដ្រូស្កា (Alexandrovska) ក្នុងទីក្រុងសូហ្វីយ៉ា បានធ្វើការប្តូរតម្រងនោមមួយសម្រាប់បុរសអាយុ ៦០ឆ្នាំម្នាក់។ ដោយសារហេតុផលវេជ្ជសាស្រ្ត តម្រងនោមទីពីរមិនត្រូវបានប្តូរទេ។
ទីភ្នាក់ងារត្រួតពិនិត្យវេជ្ជសាស្ត្របានរាយការណ៍ថា ខណៈដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ប្រទេសប៊ុលហ្គារីជាមួយប្រទេសរ៉ូម៉ានីបុរសអាយុ ៣៣ឆ្នាំម្នាក់ត្រូវបានផ្តល់ឱកាសថ្មីក្នុងជីវិតបន្ទាប់ពីឆ្លងកាត់ការប្តូរថ្លើម។
យោងតាមព័ត៌មានពីមន្ទីរពេទ្យ បានឱ្យដឹងថា អ្នកជំងឺមានស្ថានភាពស្ថេរភាព និងស្ថិតក្រោមការតាមដានវេជ្ជសាស្ត្រនៅក្នុងបន្ទប់ថែទាំជំងឺ ICU៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





