អ្នកទោសអាហ្វហ្គានីស្ថានចំនួន ២១១នាក់នៅប្រទេសអ៊ីរ៉ង់បានត្រឡប់ទៅផ្ទះវិញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានរដ្ឋBakhtar បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិអាហ្វហ្គានីស្ថានសរុបចំនួន ២១១នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានប្រគល់ទៅឱ្យភាគីអាហ្វហ្គានីស្ថាន ហើយបានត្រឡប់ទៅផ្ទះវិញ។
លោក ម៉ូហាម៉ាដ យូសូហ្វ មូស្តារី (Mohammad Yusuf Mustari)នាយកគ្រប់គ្រងពន្ធនាគារនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានដកស្រង់សម្តីថា ប្រទេសអ៊ីរ៉ង់នឹងប្រគល់អ្នកទោសអាហ្វហ្គានីស្ថានចំនួន ៤៨៤នាក់ក្នុងពេលឆាប់ៗនេះ។
ប្រទេសអ៊ីរ៉ង់បានប្រគល់អ្នកជាប់ឃុំឃាំងអាហ្វហ្គានីស្ថានចំនួន១៤៩នាក់កាលពីប៉ុន្មានថ្ងៃមុន។ ជនជាតិអាហ្វហ្គានីស្ថានជាង ៧លាននាក់ដែលភាគច្រើនជាជនភៀសខ្លួនបានស្នាក់នៅប្រទេសជិតខាងដូចជា ប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថានអស់ជាច្រើនឆ្នាំមកហើយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





